ព្រឹត្តិការណ៍ UEFA Women Euro 2022 បំបែកកំណត់ត្រាដ៏ធំមួយនេះនៅអង់គ្លេស
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កំពូលអឺរ៉ុបផ្នែកនារី UEFA Women Euro 2022 បានក្លាយជាព្រឹត្តិការណ៍បំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅអង់គ្លេស។ ជាក់ស្តែង អ្នកគាំទ្រប្រមាណ ៨៧,១៩២នាក់ បានចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមនារីអង់គ្លេស និងអាល្លឺម៉ង់ នាកីឡដ្ឋាន Wembley ។
វាបានបំបែកតំណត់ត្រាការប្រកួតទាំងក្រុមបុរសនិងក្រុមនារីនៅកីឡដ្ឋាន Wembley កន្លងមក។ កាលពីថ្ងៃទី១៦ខែកក្កដា ជាថ្ងៃប្រកួតបើកឆាករបស់ក្រុមនារីអង់គ្លេសប៉ះក្រុមនារីអូទ្រីស នាកីឡដ្ឋាន Old Trafford មានអ្នកចូលទស្សនាប្រមាណ៦៨,៨៧១នាក់។
រីឯ ជំនួបវគ្គផ្តាច់ព្រ័ត្រ UEFA Euro 2020 រវាងអង់គ្លេស ជាមួយអ៊ីតាលី នាកីឡដ្ឋាន Wembley មានមនុស្សចូលទស្សនាប្រមាណ ៦៧,០០០នាក់ ដោយចំនួននេះកាត់បន្ថយព្រោះបញ្ហាជំងឺកូវីដ-១៩។
មកដល់ពេលនេះ សរុបការចូលរួមរបស់អ្នកគាំទ្រប្រចាំការប្រកួតUEFA Euro ទាំងបុរស និងស្ត្រីមានចំនួន ៥៧៤,៨៧៥នាក់នៅអង់គ្លេស ច្រើនជាងពេលដែលហូរឡង់ធ្វើជាម្ចាស់ផ្ទះ កាលឆ្នាំ២០១៧ ដែលមានអ្នកទស្សនាប្រមាណ ២៤០,០៥៥ នាក់៕
អត្ថបទ ៖ F11