
អតីតគ្រូភ្នំពេញក្រោននាំក្រុមនៅម៉ាឡេស៊ីឡើងផ្ដាច់ព្រ័ត្រ AFC Cup
Kuala Lampur City មកពីប្រទេសម៉ាឡេស៊ីបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដោយអាចឡើយដល់វគ្គផ្តាច់ព្រ័ត្រ AFC Cup 2022 បន្ទាប់ពីយកឈ្នះក្រុម PFC Sogdiana Club របស់អ៊ូសបេគីស្ថានដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥ទល់នឹង៣។
ជ័យជំន្នះដ៏ត្រចះត្រចង់នេះបានធ្វើឲ្យក្រុមរបស់លោក Bojan Hodak ត្រូវបន្តដំណើរទៅប៉ះក្លិប Al Seeb មកពីអូម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ក្លិបបាល់ទាត់ Al Seeb បានកក់កៅអីវគ្គផ្តាច់ព្រ័ត្ររួចជាស្រេចបន្ទាប់ពីបានផ្តួល Al-Riffa របស់បារ៉ែនក្នុងលទ្ធផល ៤-០ កាលពីថ្ងៃទី០៤ ខែតុលាកន្លងទៅ។
គួរដឹងដែរថា លោក Bojan Hodak ធ្លាប់ជាគ្រូបង្គោលភ្នំពេញក្រោន កាលរដូវកាល២០១១៕