
ខ្សែបម្រើ Tiemoue Bakayoko ផ្លាស់ទៅ Monaco ក្នុងកុងត្រាខ្ចីជើងមួយរដូវកាល
ខ្សែបម្រើ Tiemoue Bakayoko បានទៅចូលរួមជាមួយក្លឹបចាស់ Monaco ក្នុងកុងត្រាខ្ចីជើងមួយរដូវកាលពេញ ជាមួយនឹងជម្រើសទិញផ្ដាច់ពី Chelsea។
កីឡាករវ័យ២៥ឆ្នាំបានចុះហត្ថលេខាជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងឡុង ក្នុងតម្លៃ៤០លានផោន កាលពីឆ្នាំ២០១៧ ដោយផ្ទេរពី Monaco នេះតែម្ដងប៉ុន្តែទម្រង់លេងមិនស៊ីចង្វាក់នៅ Chelsea បានធ្វើឲ្យ Bakayoko វិលទៅទ្រនំចាស់របស់ខ្លួនវិញ។