CR7 រកបានគ្រាប់បាល់ក្នុងប្រកួតអាជីពទី១២០០របស់ខ្លួន
Cristiano Ronaldo រកបានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតកម្រិតអាជីព១២០០របស់ខ្លួន និង assist ថែមទៀត ក្នុងការប្រកួតរបស់ Al Nassr។
ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំបានទាត់បញ្ចូលទីពីការ cross របស់ Sadio Mane និងបង្កើតឱកាសឱ្យ Otavio ឈ្នះ Al-Riyadh ៤ទល់នឹង១។
CR7 បានថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានជួយឱ្យគេឈានដល់ចំណុចនេះ តែថា ការងារក៏មិនទាន់ត្រូវបានបញ្ចប់ដែរ។
Ronaldo បច្ចុប្បន្នជា Top Scorer នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ដោយរកបាន១៦គ្រាប់ពីការប្រកួត១៥លើក៕