សន្ទនារវាង Pep និង Zidane ត្រូវបានទម្លាយ
លោក Pep Guardiola បានអបអរសាទរចំពោះការឈ្នះ La Liga របស់លោក Zinedine Zidane បន្ទាប់ពី Man City បានទម្លាក់ Real Madrid ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ។
“ខ្ញុំសូមអបអរសាទរ Zidane លើការឈ្នះ La Liga ។ ខ្ញុំតែងតែនិយាយថាការឈ្នះក្របខណ្ឌកំពូលនៅអេស្ប៉ាញ គឺជារឿងលំបាកបំផុតព្រោះវាបង្ហាញពីការខិតខំប្រឹងប្រែងអស់រយៈពេល ១១ ខែ។ យើងក៏សួរអំពីគ្រួសាររបស់គ្នាទៅវិញទៅមកហើយខ្ញុំបានជូនពរគាត់មានអ្វីដែលល្អបំផុត។ Zidane គឺជានិមិត្តរបស់ខ្ញុំពេលនៅជាកីឡាករ។”
គ្រូបង្វឹកជនជាតិអេស្បាញរូបនេះបានបន្ថែមទៀតថា “៖ខ្ញុំលេងតទល់ Zidane ក្នុងក្រុមជម្រើសជាតិហើយពិតជាពិបាកខ្លាំងណាស់។ គាត់គឺជាមនុស្សម្នាក់ដែលអស្ចារ្យបំផុត។ Zidane គឺជាគម្រូមួយ។”
Zidane ដឹកនាំ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ៣ ដងជាប់ៗគ្នាពីចន្លោះឆ្នាំ ២០១៥-២០១៨ តែត្រូវទទួលយកបរាជ័យនៅវគ្គ១៦ក្រុមឆ្នាំនេះ។
ទន្ទឹមនឹងនេះដែរ Man City បានរបូតឱកាសយកពាន Premier League ទៅកាន់ Liverpool តែក៏នៅសល់ការប្រជែងក្នុងពាន UEFA Champions League៕