ពានសម្ដេចតេជោ ហ៊ុន សែន បំបែកកំណត់ត្រាអ្នកទស្សនា
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០២៣/ ២០២៤ បានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងការប្រកួតថ្ងៃចុងក្រោយនេះ បានបង្កើតកំណត់ត្រាថ្មីលើចំនួនអ្នកទស្សនា នោះគឺដល់ទៅ២៩៧៦៩នាក់។
គួរដឹងដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៣/២០២៤ ក្រោយឈ្នះភ្នំពេញក្រោន ១ទល់នឹង០។
ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើវិសាខាដែលបានយកឈ្នះលើក្រុមបឹងកេត ដោយបាល់កាត់សេចក្ដី ៤ទល់នឹង៣៕