Lamal Yamal ក្លាយជាកីឡាករក្មេងជាងគេរបស់ Barca នៅ La Liga
ខ្សែបម្រើស្លាបវ័យ១៥ឆ្នាំ Lamine Yamal បានក្លាយជាកីឡាករក្មេងបំផុតមិនធ្លាប់មានរបស់ Barcelona ខណៈពួកគេបានផ្តួលក្រុម Real Betis ដើម្បើបង្កើន១១ពិន្ទុដាច់នៅលើកំពូលតារាង La Liga។
កីឡាករមកពីក្រុម U16 Barca បានចូលលេងក្នុងនាទី៨៤ជំនួស Gavi ។ ក្នុងវ័យ១៥ឆ្នាំ និង ២៩០ថ្ងៃ Yamal គឺជាកីឡាករវ័យក្មេងបំផុតទី៥ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតរបស់ Barca។
Luka Romero របស់ Mallorca គឺជាកីឡាករវ័យក្មេងបំផុតដែលមានវត្តមាននៅ La Liga ពេលប៉ះ Real Madrid ក្នុងឆ្នាំ២០២០ ដែលពេលនោះគេមានអាយុ ១៥ឆ្នាំ និង២១៩ថ្ងៃ៕