Messi លំហែរកាយក្នុងរមណីយដ្ឋានតម្លៃ 5ពាន់ផោនក្នុងមួយយប់
(BC-99)
មិនដូចកីឡាករមិត្តរួមក្រុម Barcelona ឯទៀតឡើយ នៅវិស្សមកាលរដូវក្តៅនេះ Leonel Messi ដែលទើបជួយអោយក្រុមអាហ្សង់ទីនដណ្តើមបានចំណាត់ថ្នាក់លេខ3ពានរង្វាន់ Copa America បានជ្រើសរើសរមណីយដ្ឋានដ៏ប្រណិតមួយកន្លែងនាដែនដីកោះការ៉ាប៊ីនសម្រាប់លំហែរកាយជាមួយប្រពន្ធនិងកូនៗទាំងបី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដើម្បីអោយមានអារម្មណ៍ធូរស្រាលប្រាសចាកពីភាពតានតឹងក្នុងអាជីពបាល់ទាត់ កីឡាករខ្សែប្រយុទ្ធវ័យ 32 ឆ្នាំ Leonel Messi បាននាំភរិយារបស់ខ្លួនគឺនាង Antonella Roccuzzo ព្រមទាំងកូន ៗ បីនាក់របស់ពួកគេគឺ Thiago, Mateo និង Ciro បានចែករំលែករូបភាពគ្រួសារសុខសាន្តនៅលើបណ្តាញសង្គម Instagram ពីទីក្រុង Antigua។
ពួកគេកំពុងស្នាក់នៅរមណីយដ្ឋានឆ្នេរសមុទ្រ Jumby Bay Island ដាច់ជាទីដាច់ស្រយាលក្នុងតំបន់ការ៉ាបៀនដែលមានតម្លៃ 5,000 ផោនក្នុងមួយយប់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Leonel Messi មានគម្រោងថានឹងចូលរួមហ្វឹកហាត់ជាមួយក្រុម FC Barcelona វិញនៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីត្រៀមខ្លួនប្រកួតបើករដូវកាលថ្មីនៃក្របខណ្ឌ La Liga និងកម្មវិធីដណ្តើមជើងឯកសំខាន់ៗឯទៀត។