ភ្នំពេញក្រោនបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករខ្មែរ-បារាំងពីររូប
យោងតាមគេហទំព័រផ្លូវការក្លិបបាល់ទាត់បានចេញផ្សាយថ្ងៃនេះថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Thomas Sam Sochenn ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុង រយៈពេលកន្លះរដូវកាលមកនេះ ។ ដោយឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន យើងបានសម្រេចមិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះមកបង្ហាញទាំងនោះឡើយ ហេតុនេះសូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។
ក្នុងនោះផងដែរកីឡាករខ្មែរ-បារាំង Pich Owen ដែលបានមកចូលរួមជាមួយក្រុមជើងឯក៦ សម័យនេះក៏បានចាកចេញពីក្លិបដែរពោលមុនការចាកចាញរបស់ Thomas ទៅទៀត ។ សូមបញ្ជាក់ថា កីឡាករទាំងពីរបានចុះកុងត្រាជាមួយក្លិប ភ្នំពេញក្រោន ក្រោយការដឹកនាំរបស់លោក Leonardo មុនចាប់ផ្តើមរដូវកាល ថ្មីនេះ ដោយមិនសូវបានចូលលេងទាំងពីរនាក់តែម្តង ៕