
Pep ថា ប្ដូរ Haaland ចេញដោយសារគ្រុនក្ដៅ និងរបួស
Erling Haaland ត្រូវបានផ្លាស់ប្ដូរចេញក្នុងនាទី៤៦ អំឡុងជំនួបស្មើគ្នា០ទល់នឹង០រវាង Manchester City និង Borussia Dortmund ក្នុងការប្រកួត UEFA Champions League ដោយសារតែបញ្ហាគ្រុនផ្ដាសាយ និងរបួសត្រង់ជើង។ នេះបើតាមការបញ្ជាក់ពីលោក Pep Guardiola។
អ្នកចាត់ការក្រុមមេឃខៀវអះអាងថា មិនទាន់ដឹងច្បាស់ពីស្ថានភាពរបួសទេ។
Haaland រកបាន២២គ្រាប់ពីគារប្រកួត១៥លើកសម្រាប់ Manchester City។
ក្នុងការប្រកួតតទល់ Dortmund ខ្សែប្រយុទ្ធន័រវេប៉ះបាល់បានតែ១៣ដង និងត្រូវបានគេប្លុកការស៊ុត១ដង មុនត្រូវបានប្ដូរជំនួសដោយ Joao Cancelo៕