U22 ម៉ាឡេស៊ីជាជើងឯក Merlion Cup 2023
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បានក្លាយជាម្ចាស់ជើងឯក Merlion Cup 2023 ក្រោយឈ្នះក្រុមជម្រើសហុងកុង អាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ២ទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។
មុនឈានដល់វគ្គដណ្ដើមជើងឯកនេះ ក្រុមម៉ាឡេស៊ីបានឈ្នះកម្ពុជា ៤ទល់នឹង២។ ចំណែកហុងកុងឈ្នះសិង្ហបុរី ១ទល់០។ សម្រាប់ចំណាត់ថ្នាក់លេខ៣វិញបានទៅលើក្រុមកម្ពុជា ដែលបានយកឈ្នះសិង្ហបុរី២ទល់នឹង១។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ Merlion Cup 2023 ប្រព្រឹត្តទៅពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមីនា៕