
Juventus ត្រូវបានផ្ដល់ជ័យជម្នះដោយស្វ័យប្រវត្តិលើ Napoli
Juventus ទទួលបានជ័យជម្នះ ៣-០ ដោយស្វ័យប្រវត្តិលើ Napoli ដែលត្រូវបានកាត់មួយពិន្ទុផងនោះ បន្ទាប់ពីពួកគេមិនបានបំពេញការប្រកួតនៅក្របខណ្ឌ Serie A កាលពីដើមខែនេះ។
ជាមួយនឹងការធ្វើតេស្តវិជ្ជមានដោយជំងឺកូវីដ១៩ចំនួនពីរនាក់មុនការប្រកួត អាជ្ញាសុខាភិបាលមិនអនុញ្ញាតឲ្យ Napoli ចេញពីតំបន់ពួកគេឡើយ។
Serie A បានបដិសេធមិនលើកការប្រកួតនេះទេ ហើយ Juventus បានមកដល់ពហុកីឡដ្ឋានមុនប្រកួតចាប់ផ្ដើម ដោយគ្មានក្រុមគូប្រជែង។
ចៅក្រមផ្នែកកីឡាបានផ្តល់ពិន្ទុដល់ក្រុមការតំណែងជើងឯក ៣ពិន្ទុដោយស្វ័យប្រវត្តិ និងថែមទាំងកាត់ Napoli មួយពិន្ទុទៀត។
ភាគី Napoli និយាយថាពួកគេកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ ក្លិបបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “៖ Napoli កំពុងរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ និងជឿជាក់ថា នឹងទទួលបានយុត្តិធម៌៕”