គ្រូបង្គោលសូលទីឡូអង្គរទទួលមរណភាព
លោកគ្រូ អ៊ុក សារ៉េត គ្រូបង្គោលសូលទីឡូអង្គរ បាន ទទួលមរណៈភាព ហើយដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
បុរសមានកំណើតនៅខេត្តសៀមរាបរូបនេះធ្លាប់ជាកីឡាករជម្រើសជាតិសម័យសង្គមរាស្ត្រនិយម និងសាធារណរដ្ឋខ្មែរ។ សម័យ៣ឆ្នាំ៨ខែ២០ថ្ងៃ លោកក៏បានឆ្លងកាត់ទុក្ខលំបាកវេទនាដូចពលរដ្ឋខ្មែរឯទៀតនៅក្នុងស្រុកដែរ។
ក្រោយរបបខ្មែរក្រហមដួលរលំ លោកបានបន្តការងារបាល់ទាត់រហូតដល់ឆ្នាំ២០១៧ ក៏បានចូលរួមជាមួយសូលទីឡូអង្គរដល់បច្ចុប្បន្ន៕