ចេញហើយទីតាំងលក់សំបុត្រ AFF U23
សំបុត្រសម្រាប់ទស្សនាការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចាប់ផ្តើមលក់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ តទៅហើយ។
សម្រាប់ទីតាំងលក់មាននៅ ៖
– ពហុកីឡដ្ឋានមរតកតេជោ
– ពហុកីឡដ្ឋានជាតិ
– ពហុកីឡដ្ឋាន វិសាខា
– Fan Sport
– Motor Cafe
គួរបញ្ជាក់ថា សំបុត្រចូលទស្សនាត្រូវបានបែងចែកជា៤ប្រភេទ គឺ ៖
ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី
ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី
(*ចំនួនកៅអីក្រោយកាត់៥០%ចេញ)
គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់បញ្ជាក់ពីទីតាំងដាក់លក់សំបុត្រនៅឡើយទេ។ ដោយឡែកចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន។
ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នាពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍៕