កីឡាការិនី វិបុល សេរីសេដ្ឋា អង្គុយលើរទេះមើលមិត្តរួមក្រុមហ្វឹកហាត់
កីឡាការិនី វិបុល សេរីសេដ្ឋា បានត្រឹមតែអង្គុយលើរទេះមើលមិត្តរួមក្រុមហ្វឹកហាត់ ក្រោយរងរបួសក្នុងការប្រកួតតទល់ក្រុមនារីមីយ៉ាន់ម៉ា កាលថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២។
គួរដឹងដែរថា កីឡាការិនីជម្រើសជាតិកម្ពុជាយើង២រូប គឺ ជិន សូវៀត និងវិបុល សេរីសេដ្ឋា បានទទួលរងរបួសក្រោយការប៉ះទង្គិចគ្នា ក្នុងពេលប្រកួតជាមួយក្រុមកីឡាការិនីជម្រើសជាតិរបស់មីយ៉ានម៉ា និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយការស្កេន X-Ray និងការពិនិត្យកន្លែងប៉ះទង្គិច បច្ចុប្បន្នកីឡាការិនីទាំង២បានធូរស្រាលខ្លះហើយ៕