Fan Arsenal មែន តែលោក តុង សុប្រាជ្ញ ក៏ទៅមើល Liverpool-Man UTD នៅថៃដែរ
លោក តុង សុប្រាជ្ញ ដែលជាអ្នកគាំទ្រ Arsenal យ៉ាងពេញទំហឹងនោះ ក៏នឹងធ្វើដំណើរទៅក្រុងបាងកកប្រទេសថៃដែរ ដើម្បីទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ Century Cup រវាង Liverpool និង Manchester United នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
អ្នកវិភាគសង្គម និងជាអ្នកគាំទ្របាល់ទាត់ដ៏ផុសផុលខាងលើប្រាប់ MSR Sport ថា លោកនឹងធ្វើដំណើរដោយរថយន្ដឈ្នួល តាមច្រកប៉ោយប៉ែតពីរាត្រីថ្ងៃចន្ទ ទី១១ ខែកក្កដា។ ក្នុងការចូលរួមទស្សនាដោយផ្ទាល់នេះ Fan Arsenal ដដែលបានទិញសំបុត្រតម្លៃ១៥០០០បាត។
លោក តុង សុប្រាជ្ញ ថ្លែងបែបនេះ “៖ខ្ញុំមិនមែន fan ទាំង២ហ្នឹងផង តែចង់មើលពួកគេលេង ព្រោះនឹក EPL ពេក។ ធ្លាប់មើលផ្ទាល់ទាំង២ក្លិបហ្នឹង តែមិនបានមើល២ក្លិបហ្នឹងប៉ះគ្នាទេ។ គេថា ប្លង់ខ្ញុំអង្គុយក្រោមដំបូលកណ្ដាលស្រួលមើល។ គិតជាដុល្លារប្រហែល៤៣០ ថ្លែប្រហែល Man UTD ប៉ះ Man City។ តែនេះគេមកដល់ជាប់របងផ្ទះហើយ រឿងអីមិនមើល។ ខ្ញុំធ្លាប់ឃើញ Ronaldo នៅអាមេរិកហើយ ឆ្នាំ២០១៤ កាលលេងឲ្យ Real ប៉ះ Man UTD ហើយមើល Man UTDលេងលើកទី២ កាលប៉ះ Man City។ អ៊ីចឹងឆ្នាំនេះជាលើកទី៣។ ចំណែក Liverpool ក៏ធ្លាប់មើល២ដងដែរ កាលឆ្នាំ២០១៨។”
គួរដឹងដែរថា មិនត្រឹមតែលោក តុង សុប្រាជ្ញ ទេដែលនឹងចូលរួមទស្សនាដោយផ្ទាល់នូវការប្រកួតរវាង Liverpool និង Manchester United សូម្បីតែលោក ខាំ ភូរិ ដែលជាអ្នកគាំទ្របាល់ទាត់យ៉ាងផុលផុស និងលោក បែ មករា អ្នកចាត់ការក្លិបបឹងកេត ក៏ដូចជាអ្នកគាំទ្របាល់ទាត់ជាច្រើនទៀតនៅកម្ពុជា ក៏ចូលរួមដែរ៕