PSG ស្គាល់បរាជ័យលើដីខ្លួនឯងលើដំបូងនៅ Ligue 1 ក្នុងរយៈពេលជិត២ឆ្នាំ
Rennes បានយកឈ្នះម្ចាស់ផ្ទះ Paris Saint Germain ដោយលទ្ធផល០ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌកំពូលបារាំងនៅថ្ងៃអាទិត្យ ទី១៩ ខែមករា។ លទ្ធផលនេះបានបញ្ចប់ការមិនចាញ់សោះក្នុងចំណោម៣៥ប្រកួតចុងក្រោយលើដីខ្លួនឯងរបស់ PSG នៅ Ligue 1 ពោលចាប់តាំងពីខែមេសា ឆ្នាំ២០២១។
Karl Toko Ekambi បានរកគ្រាប់បាល់បញ្ចូលទីក្នុងនាទី៤៥ ហើយចូលដល់វគ្គទី២បាន៣នាទីមិត្តរួមក្រុម Arnaud Kalimuendo បន្ថែមបានមួយគ្រាប់ទៀត។
ដូច្នេះ PSG បច្ចុប្បន្នឈរនៅកំពូលតារាងមែនពីការប្រកួត២៨លើក តែនាំមុខក្រុមលេខ២ Marseille ត្រឹម៧ពិន្ទុ៕