លីគកំពូលកម្ពុជាអាចនឹងមានកីឡាករជនជាតិម៉ុងតេណេក្រូទី១
បើតាមវិបសាយ Transfermarkt ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បាននាំចូលកីឡាករជនជាតិម៉ុងតេណេក្រូទី១ កាលថ្ងៃទី១៣ ខែមិថុនា កន្លងទៅដើម្បីបំពេញកូតាបរទេសសម្រាប់ជុំទី២ នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។
កីឡាករជនជាតិម៉ុងតេណេក្រូទី១នៅលីគកំពូលកម្ពុជារូបនេះមានឈ្មោះថា Marko Ivanovic មានតួនាទីជាខ្សែការពារវ័យ២៧ឆ្នាំ។
មុនមកដល់កម្ពុជា គេលេងនៅក្លិបលីគកំពូលម៉ាល់ឌីវ និងម៉ុងហ្គោលីផងដែរ។ យ៉ាងណា មិនទាន់មានការប្រកាសជាផ្លូវការពីគិរីវង់សុខសែនជ័យទេ។
សម្រាប់គិរីវង់សុខសែនជ័យក្នុងជុំទី២នេះ បានចែកផ្លូវការគ្នាជាមួយកីឡាករបរទេស២រូប គឺ ខ្សែប្រយុទ្ធ Robert Ghansah ជនជាតិហ្គាណា និងខ្សែការពារ Sukhrob Rakhmonov ជនជាតិអ៊ូបេគីស្ថាន៕