
ក្លិបលីគកំពូលជប៉ុនផ្ទេរ Supachok ផ្ដាច់ពី Buriram
ក្រោយបង្ហាញសមត្ថភាពបានយ៉ាងល្អលើកិច្ចសន្យាខ្ចីកន្លងទៅ Hokkaido Cosadole Sapporo បានផ្ទេរខ្សែបម្រើ Supachok Sarachat ផ្ដាច់ហើយលើកិច្ចសន្យា៥ឆ្នាំពី Buriram United។
Supachok បានចូលរួមជាមួយ Cosadle Sapporo ក្នុងខែកក្កដា តែមិនទាន់បានលេង១១នាក់ដំបូងទេ ដោយត្រឹមបានប្ដូរចូល៧ដង ហើយសរុបទៅលេងបាន៩៣នាទី។ យ៉ាងណា គេបង្ហាញគុណផលយ៉ាងល្អលើទីលាន ដោយអាច assist បាន៣ដង។
កីឡាករដុះដាលចេញពី Buriram United រូបនេះក្លាយជាកីឡាករថៃទី២ បន្ទាប់ពី Chanathip Songkrasin ដែលបានផ្ទេរទៅ Cosadole កាលឆ្នាំ២០១៨ពី Muangthong United៕