
គ្រូ U23 ថៃត្រូវប៉ូលិសចរាចរណ៍វៀតណាមឃាត់ ព្រោះជិះម៉ូតូមិនពាក់មួកសុវត្ថិភាព
លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ត្រូវបានប៉ូលិសចរាចរណ៍វៀតណាម ចាប់ឃាត់ពេលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។
គ្រូបង្វឹកកើតនៅប្រេស៊ីល ដើមកំណើតអាល្លឺម៉ង់ បានហៅម៉ូតូឌុបជិះពីសណ្ឋាគារទៅកីឡដ្ឋានដែលមានចម្ងាយតិចជាង២គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែលោកមិនបានពាក់មួក ក៏ត្រូវប៉ូលិសឃាត់។ យ៉ាងណា សមត្ថកិច្ចមិនបានពិន័យលោកទេ និងអនុញ្ញាតឲ្យលោកធ្វើដំណើរទៅបានលឿនថែមទៀត។
ក្រុម U23 ថៃ ស្ថិតនៅពូល B និងបានប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា នេះមុនប៉ះសិង្ហបុរី នៅថ្ងៃចន្ទ ទី០៩ ខែឧសភា៕