
ព្រះខ័នរាជស្វាយរៀងបន្តចាញ់ បន្ថយគម្លាតលើតារាងពិន្ទុ
ព្រះខ័នរាជស្វាយរៀងបានបន្តបរាជ័យក្នុងក្របខណ្ឌ Cambodian Premier League ដោយចាញ់វិសាខា ១ទល់នឹង០ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា។
ដូច្នេះ ពិន្ទុលើកំពូលតារាងរបស់ព្រះខ័នរាជស្វាយរៀងត្រូវបានបន្ថយមកត្រឹមតែ៣ពិន្ទុ។ ចំណែកលទ្ធផលផ្សេងទៀត បឹងកេត ស្មើភ្នំពេញក្រោន ១ទល់នឹង១។
ការប្រកួតសប្ដាហ៍ក្រោយ វិសាខាប៉ះបឹងកេត និងព្រះខ័នរាជស្វាយរៀងជួបភ្នំពេញក្រោន៕