ភ្នាក់ងារកីឡាកររបស់ Bayern រូបនេះ ថាការផ្ទេររបស់គេនឹងមានការភ្ញាក់ផ្អើល
លោក Volker Struth ដែលជាភ្នាក់ងាររបស់ខ្សែការពារ Niklas Süle បានបញ្ចាក់ថា ៖ “ក្លឹបថ្មីដែលបាន ទាក់ទងរូបគេពេលនេះបានសម្រេចចិត្តរួចហើយដើម្បីទាក់ទងគេ ។
ដូចនេះ Niklas បានធ្វើការសម្រេចចិត្តមួយ ហើយអ្នកទាំងអស់គ្នានឹងមានការភ្ញាក់ផ្អើលប្រសិនបើគេផ្លាស់ប្តូរគំនិតរបស់គេក្នុងការចូលរួមជាមួយក្លឹបមួយនេះ នេះបើយោងតាមលោក Fabrizio Romano បានបញ្ចាក់បន្ថែម។
សូមបញ្ចាក់ថា Sule នឹងចាកចេញពី FC Bayern ក្នុងខែមិថុនា ខាងមុខនេះក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនខណះមានក្លឹបនៅPremierLeague នឹង FC Barcelona ចង់បានរូបគេ៕
អត្ថបទ ៖ Monsoon