
សេណេហ្គាល់ឈ្នះជើងឯកអាហ្វ្រិក
Sadio Mane បានទាត់បញ្ចូលទីគ្រាប់កាត់សេចក្ដីមួយគ្រាប់ រួមចំណែកឲ្យសេណាហ្គាល់ឈ្នះតំណែងជើងឯក Africa Cup of Nations តាមរយៈបាល់កាត់សេចក្ដី ១១ម៉ែត្រ ៤ទល់នឹង២លើអេហ្ស៊ីប ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ។
Sadio Mane មានឱកាសទាត់ពិន័យ១១ម៉ែត្រក្នុងម៉ោងធម្មតាដែរ តែត្រូវបានសង្គ្រោះដោយអ្នកចាំទីអេហ្ស៊ីប Gabaski។
ក្នុងការទាត់សេចក្ដី អ្នកចាំទី Edouard Mendy បានសង្គ្រោះការទាត់ពី Mohanad Lasheen របស់អេហ្ស៊ីប មុន Mane ទាត់ផ្ដាច់យកជើងឯក។
នេះជាលើកដំបូងហើយដែលសេណាហ្គាល់ក្លាយជាអធិរាជបាល់ទាត់អាហ្វ្រិក។
ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើកាមេរូន ដែលបានឈ្នះប៊ូគីណាហ្វាសូ ដោយបាល់១១ម៉ែត្រ ៣ទល់នឹង៥។ ក្រុមទាំង២ស្មើគ្នា២ទល់នឹង២នៅម៉ោងធម្មតា៕