
ជម្លោះជាមួយ Alvaro ធ្វើឲ្យ Neymar ប្រឈមបម្រាម៧ប្រកួត
សារព័ត៌មាន RMC Sport បានរាយការណ៍ថា Neymar កំពុងប្រឈមនឹងបម្រាម៧ប្រកួត ដោយសារទះក្បាល Alvaro Gonzalez ក្នុងជំនួប Paris Saint Germain ចាញ់ ០-១ ក្រោមថ្វីជើង Marseille នៅជុំទី៣នៃក្របខណ្ឌ Ligue 1។
អង្គភាពបាល់ទាត់អាជីពបារាំង (LFP) នឹងពិនិត្យមើលបញ្ហានេះមុនពេលសម្រេចចិត្តថានឹងចេញការពិន័យដល់ Neymar ឬអត់។ យោងទៅតាមបទបញ្ជា Ligue 1 កីឡាករដែលវាយគេនឹងប្រឈមពិន័យរហូតដល់ ៧ ប្រកួត។
មុននោះ Neymar មានរឿងប្រកែកគ្នាជាមួយ Alvaro Gonzalez ។ កីឡាករវ័យ២៨ឆ្នាំបានចោទប្រកាន់ខ្សែការ Marseille ពីអាកប្បកិរិយារើសអើងជាតិសាសន៍នៅពេលហៅថា“ ស្វា” ។ ប្រសិនបើ LFP រកឃើញថា Alvaro ពាក់ព័ន្ធនឹងការប្រកាន់ពូជសាសន៍មែននោះ គេនឹងទទួលបានការពិន័យ១០ប្រកួត។
Alvaro មានភាពស្ងប់ស្ងាត់ចំពោះការចោទប្រកាន់របស់ Neymar ។ កីឡាករអេស្ប៉ាញរូបនេះថែមទាំងណែនាំ Neymar “៖បរាជ័យគឺជាផ្នែកមួយនៃកីឡា ត្រូវរៀនទទួលយកវា។”
ជាការឆ្លើយតបនឹង Alvaro Gonzalez នៅលើបណ្តាញសង្គម Neymar បានសង្កត់ធ្ងន់ថា“៖អ្នកជាមនុនស្សម្នាក់ដែលមិនហ៊ានសារភាពកំហុស បរាជ័យគឺជាផ្នែកមួយនៃការប្រកួត។ ឥឡូវនេះភាពអាម៉ាស និងការរើសអើងជាតិសាសន៍កើតឡើងដល់ជីវិត។ ខ្ញុំមិនគោរពអ្នកទេមនុស្សកំសាក។ ត្រូវទទួលស្គាល់ពីការនិយាយរើសអើងពូជសាសន៍របស់ឯង!។”