Blind ចុះកុងត្រានៅ Bayern Munich ក្រោយចេញពី Ajax
Daley Blind អតីតខ្សែការពារ Ajax បានចុះកុងត្រាជាមួយ Bayern Munich រហូតដល់ចប់រដូវកាល ដោយមិនគិតថ្លៃផ្ទេរ។
ខ្សែការពារឆ្វេងជម្រើសជាតិហូឡង់បានព្រមព្រៀងរួចរាល់កាលពីខែធ្នូដើម្បីលុបចោលកិច្ចសន្យាជាមួយ Ajax ដែលនៅសល់៦ខែ។
Blind បានចូលហ្វឹកហាត់នៅថ្នាល Ajax កាលអាយុ៨ឆ្នាំ និងលេងក្នុងក្រុមធំបាន៣៣៣ដង។
កីឡាករវ័យ៣២ឆ្នាំលេងបាន៩៩ប្រកួតសម្រាប់ជម្រើសជាតិហូឡង់ដែលរូបគេបានរួមចំណែកជួយក្រុមទៅវគ្គ៨ក្រុម FIFA World Cup 2022 នៅកាតារ៕