
មិនទាន់បានអីផង Pogba របួសសម្រាក២ខែទៀតបាត់
ខ្សែបម្រើ Paul Pogba បានរងរបួសអំឡុងការហ្វឹកហាត់របស់ Juventus នៅសហរដ្ឋអាមេរិក។
កីឡាករជម្រើសជាតិបារាំងមិនអាចបញ្ចប់សកម្មភាពហាត់ជាមួយក្រុមឲ្យបានពេញលេញទេ។ អតីតសមាជិក Juventus មានបញ្ហត្រង់ជង្គង់ ពិបាកធ្វើចលនា និងត្រូវស្ថិតក្រៅទីលានរយៈពេល២ខែ។ Pogba ទំនងត្រូវទទួលការវះកាត់ថែមទៀត។
អវត្តមាន Pogba ធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់ Juventus នៅដើមរដូវកាលថ្មី។ គេទើបតែវិលទៅក្រុង Turin វិញដើមខែកក្កដា នេះ ក្រោយផុតកុងត្រានៅ Manchester United។ បើតាមអ្នកសារព័ត៌មាន Fabrizio Romano ក្រុមរហស្សនាមសេះបង្កង់ជិតស្វាគមនខ្សែបម្រើ Leandro Paredes ពី Paris Saint Germain ខណៈ Arthur Melo និង Aaron Ramsey ត្រៀមចាកចេញ៕