Man City ស៊ី Chelsea បន្ថយគម្លាតពី Arsenal
Manchester City បន្ថយគម្លាតពីក្រុមកំពូលតារាង Arsenal ត្រឹម៥ពិន្ទុវិញក្នុងតារាង Premier League ក្រោយឈ្នះ Chelsea ០ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣។
គ្រាប់បាល់មួយគ្រាប់គត់ពី Riyad Mahrez បានផ្ដល់៣ពិន្ទុពេញដល់ក្រុមមេឃខៀវលើក្រុមម្ចាស់ផ្ទះតោខៀវ។
គិតមកទល់ពេលនេះ Manchester City មាន៣៩ពិន្ទុពីការប្រកួត១៧លើក ស្ថិតនៅលេខ២ ខណៈ Arsenal ឈរលេខ១ដដែលមាន៤៤ពិន្ទុ។
ចំណែក Chelsea វិញមានត្រឹម២៦ពិន្ទុពីការប្រកួត១៧លើក ស្ថិតនៅលេខ១០ ក្រោមកៅអី UEFA Champions League ១០ពិន្ទុ៕