Liverpool ព្រមបង់សំណងដល់ Feyenoord ដើម្បីយកគ្រូ Slot
លោក Arne Slot ទំនងនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Liverpool បន្ទាប់ពីកិច្ចព្រមព្រៀងសំណងដែលមានតម្លៃរហូតដល់៩លាន៤សែនផោនបានយល់ព្រមជាមួយ Feyenoord ។
គ្រូបង្វឹកជនជាតិហូឡង់រូបនេះបានត្រៀមខ្លួនដើម្បីជំនួសតំណែងលោក Jurgen Klopp ដែលបានប្រកាសកាលពីខែមករាថា នឹងចាកចេញពី Anfield នៅចុងបញ្ចប់នៃរដូវកាល ២០២៣/២០២៤។
ពេលនេះហង្សក្រហមនឹងចាត់វិធានការដើម្បីយល់ព្រមលើកិច្ចសន្យាជាមួយកីឡាករវ័យ៤៥ឆ្នាំ មុនពេលគាត់ត្រូវបានតែងតាំងជាផ្លូវការ៕