អារ៉ាប៊ីសាអ៊ូឌីតចង់ធ្វើម្ចាស់ផ្ទះ World Cup 2030
បន្ទាប់ពីប្រទេសកាតា មានប្រទេសអ្នកមានមួយទៀតនៅមជ្ឈិមបូព៌ា ដែលចង់រៀបចំពិធីបុណ្យបាល់ទាត់ដ៏ធំបំផុតក្នុងពិភពលោក។
យោងតាម Mundo Deportivo អារ៉ាប៊ីសាអូឌីតបានដាក់ជូន FIFA នូវ “ផែនការដ៏អស្ចារ្យ” ដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្លងទ្វីប ដែលមានសហម្ចាស់ផ្ទះចំនួន០៣រួមមាន អារ៉ាប៊ីសាអូឌីត (អាស៊ី) អេហ្ស៊ីប (អាហ្វ្រិក) និងក្រិក (អឺរ៉ុប)។ )
ភាពជោគជ័យនៃការប្រកួតនៅប្រទេសកាតានាពេលថ្មីៗនេះបានធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតមានទំនុកចិត្តបន្ថែមទៀតក្នុងការប្រកួតប្រជែងដណ្តើមសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក។ យោងតាមបទប្បញ្ញត្តិ ការប្រកួតដែលធ្វើឡើងនៅឆ្នាំ ២០៣០ នឹងមិនត្រូវបានប្រារព្ធឡើងនៅទ្វីបអាមេរិកនោះទេ ដោយសារតែ World Cup 2026 បានជ្រើសរើសប្រទេសចំនួន៣នៅអាមេរិកខាងជើងធ្វើជាម្ចាស់ផ្ទះ រួមមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕