Mbappe មិនទាន់គិតពីអនាគត
Kylian Mbappe និយាយថា មិនទាន់បានគិតគូរពីអនាគតនៅឡើយទេ ខណៈកិច្ចន្យារបស់គេនៅ Paris Saint Germain នៅផុតនៅរដូវក្ដៅនេះ ហើយក៏ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅ Real Madrid។
Mbappe បានប្រាប់ PSG ក្នុងខែមិថុនា ឆ្នាំទៅមិញថា នឹងមិនបន្ថែមជម្រើសតកុងត្រា១២ខែលើកិច្ចកិច្ចសន្យារបស់គេ។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងដដែលគ្រោងនឹងចេញពី PSG ដោយឥតតម្លៃខ្លួននាដំណាច់រដូវកាល២០២១/២០២២ តែបានបន្តកិច្ចសន្យាថ្មី២ឆ្នាំជាមួយជម្រើសបន្ថែមមួយឆ្នាំទៀត។
យ៉ាងណា អតីតយុវជន Monaco មិនទាន់ព្រមព្រៀងលើជម្រើសបន្ថែមមួយឆ្នាំនេះទៀតទេ៕