Dybala គំរាមប្ដឹង Juventus រឿងជំពាក់ប្រាក់ខែ
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dyabla បានទុកពេលឱ្យ Juventus រហូតដល់ខែមេសាដើម្បីបើកប្រាក់ខែដែលនៅសល់ជាង៣លានអឺរ៉ូចាប់ពីរដូវកាល 2021/22 ។
“ខ្ញុំមិនចាំថាប្រាក់ខែចាស់របស់ខ្ញុំមានប៉ុន្មាននោះទេ។ ប៉ុន្តែខ្ញុំប្រាកដថា Juventus នៅតែជំពាក់លុយខ្ញុំ។ មុននោះ Juventus ចង់បង់រលស់ដល់ខ្ញុំ។ នៅពេលដែលខ្ញុំចាកចេញ ពួកគេត្រូវផ្នែកដែលនៅសល់ដល់ខ្ញុំ។” នេះបើតាម La Gazzetta ដែលបានស្រង់សម្ដី Paulo Dybala ។
“ខែមេសាឆ្នាំ ២០២៣ គឺជាថ្ងៃផុតកំណត់សម្រាប់ Juventus ក្នុងការបង់ប្រាក់ខ្ទង់៣លានអឺរ៉ូដល់។ ប្រសិនបើមិនដូច្នេះទេខ្ញុំនឹងប្តឹង។ ខ្ញុំគ្រាន់តែចង់យកលុយរបស់ខ្ញុំមកវិញហើយ មិនចង់វែងឆ្ងាយអីទេ។” តារាអាហ្សង់ទីនបន្ថែម។
Paulo Dybala បានចូលរួមជាមួយ Juventus ពី Palermo ក្នុងរដូវកាល២០១៥ មុនផ្ទេរទៅ AS Roma ក្នុងរដូវកាល២០២២/២០២៣នេះ៕