
គិតទាំងពេលនេះ Liverpool រកបាន៧គ្រាប់ក្នុងសំណាញ់ Man UTD ៣ដងហើយ
Manchester United បានរងបរាជ័យក្រោមថ្វីជើង Liverpool ដោយលទ្ធផល៧ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា។
នេះជាលើកទី១នៅ Premier League ដែលបិសាចក្រហមចាញ់ដល់ទៅ៧គ្រាប់ក្នុងមួយប្រកួត តែក៏មិនមែនជាលើកទី១ដែរ ក្នុងការប្រកួតនៅអង់គ្លេស។
Man UTD ធ្លាប់ចាញ់ Liverpool ៧ទល់នឹង១ ក្នុងក្របខណ្ឌ Second Division កាលឆ្នាំ១៨៩៥ និងចាញ់៤ទល់នឹង៧ ក្នុងការប្រកួត Division One ឆ្នាំ១៩០៨។
Man UTD ធ្លាប់ចាញ់ក្រុមចំនួន៣ទៀតដែរដោយលទ្ធផល៧ទល់នឹង០ គឺចាញ់ Blackburn ក្នុងខែមេសា ឆ្នាំ១៩២៦, ចាញ់ Aston Villa ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៣០, ចាញ់ Wolves ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៣១៕