ឮថា Barca បញ្ជូនក្រុមការងារទៅមើលការលេងរបស់ Dalot
FC Barcelona កំពុងតាមដានខ្សែការពារ Diogo Dalot ដែលជាប់១១នាក់ដំបូងរបស់ Manchester United រាល់ការប្រកួតក្រោមការដឹកនាំរបស់ Erik ten Hag។
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Barcelona កំពុងសម្លឹងរកមើលការនាំយកកីឡាករ Diogo Dalot ដើម្បីបន្ថែមគុណភាពទៅកាន់តំណែងខ្សែការពារស្តាំ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានលេងគ្រប់ការប្រកួតទាំងអស់សម្រាប់ Manchester United ក្នុងរដូវកាលនេះ។ គេបានassist បាល់ឱ្យមិត្តរួមក្រុមនៅ Premier League និង Assist មួយលើកក្នុងក្របខណ្ឌ Europa League ។ កិច្ចសន្យារបស់ Dalot មានសុពលភាពត្រឹមរដូវក្តៅឆ្នាំ២០២៣ ហើយ “បិសាចក្រហម” មិនបានបង្ហាញសញ្ញាណាមួយនៃការប្តេជ្ញាចិត្តទៅអនាគតជាមួយកីឡាករព័រទុយហ្គាល់នោះទេ។