Bayern ចាញ់ Bremen ធ្វើឱ្យឃ្លាតពី Leverkusen ៧ពិន្ទុ
Bayern Munich បានចាញ់ Werder Bremen លើដីខ្លួនឯងដោយលទ្ធផល ០ទល់នឹង១ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Bundesliga នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤២។
Mitchell Weiser អតីតខ្សែការពារ Bayern Munich រកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមភ្ញៀវដែលជាគ្រាប់ជ័យជម្នះក្នុងនាទី៥៩ និងជាការឈ្នះនៅដី Bayern លើកដំបូងតាំងពីឆ្នាំ២០០៨មក។
ដូច្នេះ Bayern Munich ដែលលេងបាន១៧ប្រកួត មាន៤១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Leverkusen ៧ពិន្ទុ៕