Nick Taylor មានមោទកភាព និងរំពឹងបានជួយជម្រើសម្ដងទៀត
កូនខ្មែរអាមេរិក Nick Taylor បានសរសើរលើគណនី Facebook ផ្ទាល់ខ្លួនថា ពិតជាមានកិត្តិយសដែលបានបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងរំពឹងថា អាចជួយក្រុមម្ដងទៀតនាពេលខាងមុខ។
ខ្សែបម្រើមកពី Orlando City SC ក្រុម B ថ្លែងបែបនេះ “៖ពិតជាមានកិត្តិយសណាស់ដែលបានបង្ហាញខ្លួនលើកដំបូងក្នុងឆាកអន្តរជាតិជាតំណាងប្រទេសកម្ពុជាដ៏ស្រស់ស្អាត។ ពិតជាមានន័យបំផុតសម្រាប់ខ្ញុំក្នុងជីវិត។ អរគុណសម្រាប់ការស្វាគមន៍ខ្ញុំដោយក្តីស្រលាញ់ និងការគាំទ្រដ៏ខ្លាំងក្លា វាជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំសង្ឃឹមថានឹងបន្តធ្វើដូច្នេះសម្រាប់ឆ្នាំទៅមុខទៀត។”
គួរដឹងដែរថា ចុងឆ្នាំ២០២២ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ បន្តទៀត៕