លោក ហុក សុជីវ័ន បង្ហាញទស្សនៈប៉ុន្មានចំណុចនេះសម្រាប់បាល់ទាត់ខ្មែរ
ក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារងបរាជ័យក្នុងការប្រកួតមិត្តភាពទាំង២លើកជាប់ៗគ្នាមក លោក ហុក សុជីវ័ន គ្រូបង្គោលក្រុមបាល់ទាត់កោះកុងអេហ្វស៊ីបានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា ៖
កែប្រែនិងធ្វើចំនុចទាំងនេះបាន១០ឆ្នាំទៅ១៥ឆ្នាំទៀតអាចប្រគៀកៗគេបាន កុំទាន់ចង់ឈ្នះគេអី ត្រូវហ៊ានទទួលស្គាល់ពីកំរិតខ្លួនឯងផង។
១۔ បង្រៀននឹងផ្តល់អោយកីឡាករនូវអាហារដែលត្រឹមត្រូវដែលជួយពួកគេអោយមានរាងកាយមាំទាំធំខ្ពស់ ( ពីអាយុ ១០ឆ្នាំ ១២ឆ្នាំឡើង)
២۔ កែប្រែពេលវេលាសិក្សា នឹងពេលវេលាជាមួយកីឡាអោយសមស្រប ពេលវេលាសិក្សា នឹងកីឡាអោយច្បាស់លាស់ ចែកដាច់ពីគ្នា។ សព្វថ្ងៃកីឡាករចង់លេងបាល់ត្រូវពេលខ្លះគេចរៀនសូត្រដើម្បីមកលេងបាល់។
៣۔ ចំនុចពិសេសត្រូវបង្រៀនកីឡារករអោយយល់ដឹងអំពីចំណេះដឹងផ្នែកបាល់ទាត់ ចំណេះដឹងផ្នែកបាល់ទាត់ជាគ្រឹះសំខាន់បំផុតសម្រាប់កីឡាករម្នាក់ៗ គិតចាប់ពី អាយុក្មេង ៨ឆ្នាំ ១០ឆ្នាំ រឺអាច១២ឆ្នាំឡើងមក ។ កីឡាករយើងសព្វថ្ងៃចេះលេងតែបាល់ទាត់តែខ្វះការយល់ដឹងអំពីចំណេះដឹងផ្នែកបាល់ទាត់។
៤۔ បង្កើតអោយបានខេត្ត១ មានសហគមន៍បាល់ទាត់១ សម្រាប់ប្រមូលផ្តុំកីឡាករក្មេងដើម្បីបង្រៀន បណ្តុះបណ្តាលពួកគេអោយក្លាយទៅជាកីឡាករអាជីពនូវថ្ងៃអនាគតដោយមានការជួយជ្រោមជ្រែងពី រាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ខេត្ត ឌញ្ញា ១រឺ២នាក់ក្នុង១ខេត្ត នឹងការគៀងគរជំនួយក្នុងខេត្តនីមួយៗ ចាំជួយគាំទ្រក្នុងសហគមន៍នោះទើបអាចដើរទៅមុខបាន។
៥۔ ត្រូវបណ្តុះបណ្តាលគ្រូតាមមុខជំនាញវិជ្ជាជីវះកីឡាបាល់ទាត់មានដូចជាះ ផ្នែកគ្រូបង្វឹក ផ្នែកគ្រូចាំទី ផ្នែកគ្រូកាយសម្បទា ផ្នែកគ្រូពេទ្យចលនា ។ គ្រប់ផ្នែកនីមួយៗមិនក្រោមពី ២០០នាក់នោះទេសម្រាប់២៤ខេត្ត។ សម្រាប់ខ្ញុំចំនួននេះនៅតិចផង។
សរុបទាំង៥ចំនុចនឹងមកអ្វីៗនៅតែត្រូវការពេលវេលា និងងលុយកាក់ ជាចាំបាច់បំផុត។
ចំនុចទី៤តើអ្នកទាំងអស់គ្នាជួយបកស្រាយបានទេថា តើ រាជរដ្ឋាភិបាលថ្នាក់ជាតិជួយអ្វីបានខ្លះ ថ្នាក់ខេត្ត ជួយអ្វីខ្លះ ឌញ្ញា ៗ ជួយអ្វីខ្លះ នឹងគៀងគរជំនួយក្នុងខេត្តនីមួយៗយកមកជួយអ្វីបានខ្លះ ?