
ក្រុមបាល់ទាត់នារីអេស្ប៉ាញទាមទារឲ្យគ្រូបង្គោលចេញពីតំណែង
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានឲ្យដឹងថា កីឡាការិនីចំនួន១៥នាក់បានទាមទារគ្រូបង្គោលក្រុមជម្រើសជាតិនារីរបស់ខ្លួន គឺលោក Jorge Vilda ចុះចេញពីតំណែង។
RFEF បង្ហើបថា ក្រុមនារីទាំងនោះបានដាក់កំហិតថា នឹងមិនលេងឲ្យជម្រើសជាតិទៀតទេ ប្រសិនបើលោក Vilda នៅតែបន្តធ្វើគ្រូធំ។
យ៉ាងណា សហព័ន្ធបាល់ទាត់អេស្ប៉ាញទទូចថា ប្រសិនបើកីឡាការិនីទាំង១៥រូបមិនចូលរួមលេងឲ្យជម្រើសជាតិមែននោះ ក៏មិនចោទជាបញ្ហាដែរ ទោះត្រូវប្រើកីឡាការិនីក្មេងៗក៏ដោយ។
គួរដឹងដែរថា លោក Jorge Vilda បានចូលរួមដឹកនាំជម្រើសជាតិនារីអេស្ប៉ាញ កាលឆ្នាំ២០១៥៕