Giroud ក្លាយជាកីឡាករចាស់ជាងគេដែលរកគ្រាប់បាល់បញ្ចូលទីឲ្យបារាំង
ស្ថិតក្នុងវ័យ៣៥ឆ្នាំ និង៣៥៧ថ្ងៃ Olivier Giroud ក្លាយជាកីឡាករចាស់ជាងគេដែលរកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមជម្រើសជាតិបារាំង។
ខ្សែប្រយុទ្ធមកពី AC Milan រូបនេះរកបាន១គ្រាប់ពេលឈ្នះអូទ្រីស២ទល់នឹង០ ក្នុងការប្រកួត UEFA Nations League នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
Giroud បាន assist ឲ្យ Kylian Mbappe បំប៉ោងសំណាញ់នាទី៥៦ មុនរកបានខ្លួនឯងនាទី៦៥។
ទន្ទឹមនឹងនេះ អតីតខ្សែប្រយុទ្ធ Arsenal និង Chelsea ត្រូវការតែ២គ្រាប់ទៀតប៉ុណ្ណោះដើម្បីតាមស្មើកំណត់ត្រា Top Scorer បារាំង គឺលោក Thierry Henry ដែលមាន៥១គ្រាប់៕