Arsenal សម្លឹងឃើញកីឡាករយកមកជំនួស Lacazette
(BC-99)
ក្លឹបកាំភ្លើងធំ Arsenal កំពុងបង្កើនចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Eintracht Frankfurt កីឡាករ Andre Silva ។
Silva ត្រូវបានកាំភ្លើងធំ Arsenal កំពុងកំណត់គោលដៅដើម្បីជំនួសខ្សែប្រយុទ្ធឆ្នើម Alexandre Lacazette នៅរដូវក្តៅនេះនេះបើយោលទៅលើការរាយការណ៍របស់កាសែត Daily Star ។
Lacazette រកបាន ៥៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៧ លើកសម្រាប់ក្រុមកាំភ្លើងធំចាប់តាំងពីចូលរួមចាកចេញពី Lyon ក្នុងឆ្នាំ ២០១៧ ប៉ុន្តែកីឡាករបារាំងរូបនេះមិនអាចក្លាយជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់លោក Mikel Arteta ទេ។
ជាមួយនឹងខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ទៀតរបស់ក្រុម Arsenal គឺកីឡាករ Pierre-Emerick Aubameyang ដោយបានចុះកុងត្រាថ្មីជាមួយក្លឹបរួចហើយ Lacazette កាន់តែមានតម្រុយច្រើនទៀតក្នុងការចាកចេញពីទឹកដី Emirate ។
ចំណែកឯ Silva ដែល Arsenal ប្រាថ្នាឯណោះវិញបានរកគ្រាប់បាល់បាន ១៩ គ្រាប់និងបានបញ្ជូនបាល់ស៊ុតបញ្ចូលទីបាន ៣ លើកក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះក្នុងនេះក្នុងនោះក៏មាន ៧ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់គេផងដែរ។