
អតីតទីប្រឹក្សា Barca ម្នាក់ចោទតា Perez ថា ជាអ្នករួមចំណែកឲ្យ Messi ចេញពី Camp Nou
លោក Jaume Llopi អតីតទីប្រឹក្សា FC Barcelona ជឿជាក់ថា លោក Florentino Perez មានលើឥទ្ធិពលការចាកចេញរបស់ Lionel Messi ទៅកាន់ Paris Saint Germain។
លោក Llopi ត្រូវបានស្រង់សម្ដីដោយ Mundo Deportivo ថា “៖ Barcelona មិនបានតកុងត្រាថ្មីដល់ Messi ព្រោះតែមិនស្របរឿងព្រមព្រៀងរវាង La Liga និង CVC។ លោក Florentino Perez ពិតជារួមចំណែកលើការចាកចេញរបស់ Messi។ ពេល Messi ទៅ PSG អ៊ីចឹងដូចតែបើកផ្លូវឲ្យ Mbappe ទៅ Real Madrid, មែនអត់?”
នេះមិនមែនជាលើកទី១ទេដែលលោក Llopis បានចោទប្រកាន់លោក Perez ហើយអ្នកទាំង២ក៏មានសង្គ្រាមពាក្យសម្ដីជាមួយគ្នា។
កាលថ្ងៃទី១០ ខែសីហា លោក Llopis បង្ហើបថា លោក Perez និងលោក Ferran Reverter ដែលជាអគ្គនាយក Barcelona មានទំនាក់ទំនងជិតដិតនឹងគ្នា។ ដូច្នេះ លោក Perez ក៏មានឥទ្ធិពលលើលោក Reverter ហើយក៏ដាក់សម្ពាធលើប្រធានក្លិប Barcelona លោក Joan Laporta ដើម្បីមិនទទួលយកការសហការរវាង La Lig និង CVC។
ជាការឆ្លើយតប លោក Perez អះអាងកាលពីថ្ងៃទី១១ ខែសីហា ថា លោកបានជួបលោក Ferran Reverter តែ២ដងទេក្នុងមួយជីវិតនេះ៕