កីឡាករ Chelsea មួយចំនួនស្ដាយដែលចុះកុងត្រារយៈពេលវែង
កីឡាករមួយចំនួនបានបង្ហាញភាពសោកស្ដាយដែលបានចុះកិច្ចសន្យារយៈពេលវែងនៅ Chelsea។
យោងតាមកាសែត The Athletic សមាជិកជាច្រើនក្នុងក្រុមតោខៀវ គិតថាការដឹកនាំរបស់អ្នកចាត់ការ Mauricio Pochettino មិនដំណើរការល្អក្នុងការរៀបចំយុទ្ធសាស្ត្រនោះទេ។ អារម្មណ៍របស់កីឡាករបានធ្លាក់ចុះបន្ទាប់ពីរបូត៤គ្រាប់ដល់ទៅ២ប្រកួតជាប់ៗគ្នា ពោលចាញ់ Liverpool និងចាញ់ Wolves ក្នុងជុំទី ២២ និង ២៣ នៃក្របខណ្ឌ Premier League។
កីឡាករមួយចំនួនដែលបានចូលរួមជាមួយ Chelsea ពីរដូវក្តៅឆ្នាំ ២០២២ រហូតមកដល់ពេលនេះ បានចាប់ផ្តើមស្តាយចំពោះការចុះកិច្ចសន្យារយៈពេលវែងជាមួយក្លឹប។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រភពខ្លះក៏ជឿថា សហម្ចាស់ទាំងពីរនៃកីឡដ្ឋាន Stamford Bridge គឺ Todd Boehly និង Behdad Eghbali មិនមានទំនាក់ទំនងជិតស្និទ្ធ ដែលនាំឱ្យខ្វះការរួបរួមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុម។
Mykhailo Mudryk, Enzo Fernandez, Moises Caicedo និង Nicolas Jackson បានចុះកិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ ២០៣១។ លើសពីនេះ មានកីឡាករចំនួន ៩ នាក់ផ្សេងទៀតដែលបានប្តេជ្ញាចិត្តជាមួយ Chelsea រហូតដល់ឆ្នាំ ២០៣០។ កិច្ចសន្យាខាងលើទាំងអស់ត្រូវបាននាំយកមកក្រោមការដឹកនាំរបស់លោក Boehly ក្នុងតម្លៃដ៏ថ្លៃ៕