
Pep Gaurdiola ត្រៀមមិនដល់១០លានផោនផង ដើម្បីយកយុវជនប្រេសុីលពី Atletico Mineiro
Man City បានដេញថ្លៃទឹកប្រាក់ប្រមាណតែ 6.5 លានអឺរ៉ូ បូក បន្ថែមលើប្រាក់បន្ថែមផ្សេងៗ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងSávio អាយុ 17 ឆ្នាំមកពី Atlético Mineiro ។
គិតមកទល់ពេលនេះ Man City ជាក្លឹបកំពុងនាំមុខគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីលដែលមានទេពកោសល្យកើតក្នុងឆ្នាំ2004 ហើយបើកើតមែននោះគេនឹងដាក់ឲ្យក្លឹប PSV Eindhoven ខ្ចីជើងដើម្បីដុសខាត់សមត្ថភាពនៅទឹកដីហូល្លង់ ។
សូមបញ្ចាក់ថា Man City ទើបតែយកបានកីឡាករវ័យក្មេង Julian Alvarez ដែលកំពុងឲ្យ River Plate ខ្ចីជើង ស្របពេល Savio ជាកីឡាករវ័យក្មេងទី២ហើយ៕
- Monsoon-