រំំឭករឿងរ៉ាវលោក ប៉ែន ផាត និងលោក Pele
អតីតតារាបាល់ទាត់ខ្មែរលោក ប៉ែន ផាត ជាកីឡាករខ្មែរម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ជាច្រើនដែលបានលេងតតាំងជាមួយកីឡាករបាល់ទាត់ប្រវត្តិសាស្ត្ររបស់ប្រេស៊ីល Pele នៅពេលដែលរូបលោកត្រូវបានគេជ្រើសរើសជាកីឡាករល្អប្រចាំក្លិបនៅប្រទេសថៃ ។
មូលហេតុដែលកីឡាករខ្មែរធ្លាប់លេងនៅបារាំងរូបនេះមានឱកាសលេងតទល់ជាមួយតារាបាល់ទាត់ ពិភពលោក Pele របស់ប្រេស៊ីលគឺដោយសារគ្រានោះ Pele លេងអោយក្រុម Santos ខណៈប៉ែន ផាត លេងជាមួយក្លិប Rapracha FC របស់ថៃហើយត្រូវបានគេជ្រើសរើសរូបលោកលេងក្នុងក្រុម Thai All Stars ដែលកីឡាករទាំងសុទ្ធតែបានជ្រើសចេញក្នុងមកពីក្លិបខ្លាំងៗនៅលីគថៃ ។ ការប្រកួតនាពេលនោះលទ្ធផលក្រុម Thai All Stars ចាញ់ក្រុម Santos ដោយលទ្ធផល ៦-១ ដែលជាការប្រកួតមិត្តភាពក្នុងឆ្នាំ១៩៧២ នៅទឹកដីប្រទេសថៃ ។
សូមបញ្ជាក់ថា លោក ប៉ែន ផាត ជាកីឡាករជម្រើសជាតិកម្ពុជាល្អមួយរូបដែលលេងនៅក្រៅប្រទេសដែលប្រជាជនថៃដាក់រហ្សនាមថា ពស់កេងកង ហើយលោកធ្លាប់ជួយអោយខ្មែរជាប់ Asian Cup លេខ៤នៅឆ្នាំ១៩៧២ ។ បន្ទាប់មកលោកត្រូវបានក្លិប Rapracha FC របស់ថៃនាំយកទៅលេងឆ្នាំ១៩៧២ ខណៈ ១៩៧៧ លោកបានទៅលេងក្នុងទឹកដីប្រទេសបារាំងជាមួយក្លិបផ្សេងៗ ។
លោកធ្លាប់វិលត្រឡប់មកប្រកបអាជីពបាល់ទាត់នៅស្រុកខ្មែរវិញក្នុងឆ្នាំ២០១២ ដោយទទួលភារកិច្ចដឹកនាំក្រុមបាល់ទាត់វេស្ទើនភ្នំពេញសម្រាប់ការប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ ប៉ុន្តែក្រោយមកក៏បានសុំលាឈប់ ដោយសារចរចារការងារមួយចំនួនមិនជោគជ័យ ៕