វិសាខាស្រវាបានកីឡាករ៤នាក់ពីព្រៃវែង
ក្លិបបាល់ទាត់វិសាខាបានប្រកាសពីការផ្ទេរយកកីឡាករវ័យក្មេង៤រូបពីព្រៃវែងអេហ្វស៊ី ដែលមានខ្សែការពារ ចាន់ សារ៉ាពេជ្រ, ខ្សែការពារ សរ រតនា, ខ្សែបម្រើ ស៊ិន សុវណ្ណមករា និងខ្សែប្រយុទ្ធ វឿន វ៉ា។
អ្នកទាំង៤សុទ្ធសឹងតែជាផលិតផលយុវជនរបស់វិសាខា មុនផ្ទេរទៅព្រៃវែងអេហ្វស៊ីអំឡុងឆ្នាំ២០២០ជាទីពួកគេរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងជើងឯកលីគទី២ ។ កីឡាករទាំង៤រូបក៏បានជាប់ជម្រើសជាតិកន្លងមកដែរ។
នេះជាកម្លាំងថ្មីរបស់វិសាខាដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជាដែលនឹងចូលមកដល់ក្នុងខែសីហា ឆ្នាំ២០២៣៕