CR7 បង្ហាញខ្លួនជាកីឡាករថ្មីរបស់ Al Nassr
Cristiano Ronaldo បានចូលរួមជាមួយក្រុម Al Nassr របស់អារ៉ាប៊ីសាអូឌីត ក្នុងកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥។
ការផ្ទេរនេះមិនមានតម្លៃខ្លួនទេ បន្ទាប់ពីគេចាកចេញពី Manchester United។
Ronaldo នឹងទទួលបានថ្លៃនឿយហត់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ពោលជាង១៧៧លានផោនក្នុងមួយឆ្នាំ។
កីឡាករវ័យ៣៧ឆ្នាំរូបនេះនិយាយថា ចង់បានបទពិសោធក្នុងលីគបាល់ទាត់ថ្មីក្នុងប្រទេសផ្សេង។
Ronaldo បានបន្ថែមថា “ខ្ញុំមានសំណាងបានឈ្នះអ្វីគ្រប់យ៉ាងដែលខ្ញុំបានកំណត់ក្នុងបាល់ទាត់អឺរ៉ុប ហើយមានអារម្មណ៍ថាពេលនេះនេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធរបស់ខ្ញុំនៅអាស៊ី”៕