គ្រូវៀតណាមនៅតែមានមានមោទកភាពទោះធ្លាក់ពី AFC Asian Cup
គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Philippe Troussier បាននិយាយថា លោកនៅតែមានមោទនភាពចំពោះកីឡាករ ទោះបីចាញ់ការប្រកួតក៏ដោយ បន្ទាប់ពីក្រុមនេះចាញ់ឥណ្ឌូនេស៊ីក្នុងការប្រកួតដ៏សំខាន់នៃពានរង្វាន់ AFC Asian Cup 2023។
ម្ចាស់ជើងឯកអាស៊ានពីរដងចាញ់ឥណ្ឌូនេស៊ី ១-០ ក្នុងការប្រកួតពូល D ធ្លាក់ចេញពី AFC Asian Cup 2023។
“ខ្ញុំមានអារម្មណ៍ខកចិត្តព្រោះលទ្ធផលនេះមានន័យថាក្រុមមិនអាចបន្តបាន។ ឥណ្ឌូណេស៊ីជាក្រុមដែលមានគុណភាពខុសពីស៊ីហ្គេម ឬ AFF Mitsubishi Cup។ ពួកគេបានបន្ថែមកីឡាករចូលសញ្ជាតិជាច្រើន ដែលបង្កើតការលំបាកច្រើនជាងមុនសម្រាប់យើង។ នេះជាការបញ្ជាក់របស់លោក Troussier។
ប្រកួតចុងក្រោយរបស់វៀតណាមនឹងត្រូវប៉ះជាមួយអ៊ីរ៉ាក់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៕