ឮថា ធារី ត្រូវបានកោះហៅចូលជម្រើសជាតិជំនួសលឹម ពិសុទ្ធ
ប្រភពក្រៅផ្លូវការមួយចំនួនឲ្យដឹងថា ខ្សែបម្ជរើ ប៊ិន ចន្ថាធារី ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពតទល់ទីម័រខាងកើត និងជម្រុះ AFC Asian Cup 2023 នៅឥណ្ឌា។
ដំណឹងនៃការកោះហៅនេះត្រូវបានគេដឹងថា ដើម្បីជំនួសលឹម ពិសុទ្ធ ដែលមានរបួសអំឡុងការប្រកួត League Cup របស់ភ្នំពេញក្រោនតទល់ណាហ្គាវើលដ៍។
និយាយពីធារី បានបង្ហាញខ្លួនចុងក្រោយក្នុងក្រុមជម្រើសជាតិ កាលខែមិថុនា ឆ្នាំ២០២១ អំឡុងវគ្គជម្រុះ FIFA World Cup 2022។
យ៉ាងណា គិតមកទល់ពេលនេះពុំទាន់មានសេចក្ដីប្រកាសជាផ្លូវការណាមួយនៅឡើយទេពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕