កីឡដ្ឋានគិរីវង់ចាប់ផ្ដើមជួសជុលកែល្អ និងចាយពេល៤ខែ
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានចាប់ផ្ដើមកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកីឡដ្ឋានរបស់ខ្លួនដែលមានដូចជា បន្ទប់ផ្លាស់សម្លៀកបំពាក់, ស្មៅ, ប្រព័ន្ធបង្ហូរទឹក ពីថ្ងៃទី១០ ខែកុម្ភៈ តទៅដើម្បីត្រៀមឲ្យបានទៅតាមស្តង់ដារក្របខណ្ឌ Cambodian Premier League រដូវកាលថ្មី ២០២២។
លោក ឯម ដារ៉ា អគ្គលេខាធិការរងក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រាប់ថា ដោយសារតែការកែលម្អកីឡដ្ឋានត្រូវប្រើពេល៤ខែនោះ ក្លិបរបស់នឹងប្រើកីឡដ្ឋានក្លិបដទៃជាទឹកដី ឬប្រកួតក្រៅដីនៅជើងទី១ជាមុនសិន។
គិរីវង់សុខសែនជ័យទទួលបានសិទ្ធិចូលរួមប្រកួតក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។
គួរដឹងដែរថា ចាប់តាំងពីវត្តមានក្រុមហ៊ុនលីគ ដំណើរការរៀបចំក៏ត្រូវបានលើកកម្ពស់ជាងមុន ដោយក្លិបនីមួយៗត្រូវរៀបចំលក្ខណៈសម្បត្តិឲ្យបានល្អ៕