សូលទីឡូអង្គរនឹងប្រកាសពីការរំសាយក្រុមក្នុងខែមិថុនា ខាងមុខ
យោងតាមប្រភពច្បាស់ការណ៍ ក្លិបបាល់ទាត់សូលទីឡូអង្គរទំនងនឹងប្រកាសពីការរំសាយក្រុមក្នុងខែមិថុនា ខាងមុខ ខណៈដំណឹងនេះក៏បានលេចច្រើនខែមកហើយដែរ។
សូលទីឡូអង្គរត្រូវបានបង្កើតឡើងចុងឆ្នាំ២០១៦ និងបានប្រកាសប្រជែងក្របខណ្ឌទី២ក្នុងរដូវកាល២០១៧ ហើយឡើងលីគកំពូលឆ្នាំ២០១៨។
ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះត្រូវបានកាត់ចេញទៅក្របខណ្ឌទី០២ វិញក្នុងរដូវកាល២០២២៕