Jurgen Klopp មិនអាចតាមទាន់កំណត់ត្រា Jose Mourinho និង Pep ក្រោយ Liverpool ស្មើ Man UTD
កាលពីម្សិលមិញ ក្រុមហងក្រហម Liverpool បានស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Manchester United ១ទល់នឹង១ កាលពីយប់មិញ នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៩។
ក្នុងជំនួបនាកីឡដ្ឋាន Old Trafford ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានមុនដោយខ្សែប្រយុទ្ធ Marcus Rashford នៅវគ្គទី១ ខណៈខ្សែបម្រើ Adam Lallana បានរកគ្រាប់បាល់តាមស្មើមកវិញនៅចុងវគ្គទី២នានាទីទី៨៥។
យ៉ាងណាក្តីការស្មើគ្នានេះរបស់ក្រុមជើងឯកលីគកំពូលអង់គ្លេស១៨សម័យបានធ្វើឲ្យគ្រូបង្វឹក Jurgen Klopp ខកខានក្នុងការដឹកនាំក្រុមតាមស្មើកំណត់ត្រា២ដ៏អស្ចារ្យនៅ Premier League ពោលគឺ ការឈ្នះ៩ប្រកួតដំបូងជាប់ៗគ្នាដែលធ្វើបានដោយ Chelseaកាលពីរដូវកាល២០០៥/០៦ ក្រោមការដឹកនាំរបស់លោក Jose Mourinho។ ដោយឡែកកំណត់ត្រាទីពីគឺការឈ្នះ១៨ប្រកួតជាប់គ្នានៅ Premier League ដែលកាន់កាប់ដោយ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ Liverpool នៅតែបន្តឈរកំពូលតារាងដដែលដោយមាន២៥ពិន្ទុនៅក្នុងដៃ ខណៈ Manchester United វិញនៅលេខ១៣មានត្រឹមតែ១០ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតចំនួន៩ប្រកួតកន្លងមក។